ការផ្តល់ប្រឹក្សា

ការប្រឹក្សាយោបល់

យើងមានអ្នកជំនាញផ្នែកហិរញ្ញវត្ថុដែលមកពីវិស័យផ្សេងៗជាច្រើន បច្ចុប្បន្នយើងផ្តោតសំខាន់ទៅលើវិស័យអភិវឌ្ឍន៍ អចលនទ្រព្យ និងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន តាមរយៈការផ្តល់នូវសេវាកម្មអតិថិជនលំដាប់ខ្ពស់បំផុត និងដំណោះស្រាយហិរញ្ញវត្ថុងាយស្រួលដើម្បីជួយដល់អតិថិជននិងដៃគូរបស់យើងសម្រេចបាននូវគោលដៅអាជីវកម្ម ក៏ដូចជាគោលដៅផ្ទាល់ខ្លួនរបស់គេ។

ដើម្បីធ្វើការងារនេះឱ្យបានត្រឹមត្រូវ យើងត្រូវការស្វែងយល់ពីអាជីវកម្មរបស់អតិថិជនរបស់យើង។ យើងកសាងនូវចំណងទាក់ទងដ៏ជិតស្និទ្ធ និងមានមោទកភាពក្នុងការផ្តល់នូវសេវាកម្មអតិថិជនដ៏ប្រសើរបំផុត។

សេវាប្រឹក្សាយោបល់របស់ឫទ្ធិពលមានដូចជា៖
ការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនតាមកម្មវិធីក្នុងទូរស័ព្ទដៃ អេបកត់លុយ
ប្រឹក្សាយោបល់ផ្នែកអចលនទ្រព្យ
ផ្តល់ប្រឹក្សាផ្នែកទិញ លក់អចលនទ្រព្យ
បង្កើតនិងផ្សព្វផ្សាយមាតិកាផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ជួយសហគមន៍ឱ្យមានលទ្ធភាពប្រើប្រាស់ដើមទុនសង្គម និងឥណទានដើម្បីអភិវឌ្ឍន៍សហគមន៍
សម្របសម្រួលការប្រមូលដើមទុនសម្រាប់សហគ្រាសខ្នាតតូចនិងមធ្យម សហគ្រិន និងអ្នកចាប់ផ្តើមអាជីវកម្ម

ការប្រឹក្សាយោបល់ផ្នែកធនាគារ

សេវាកម្មសម្របសម្រួលស្នើសុំកម្ចីថ្មីរបស់យើងមានរួមបញ្ចូលនូវ៖
កំណត់អត្តសញ្ញាណនៃគ្រឹះស្ថានហិរញ្ញវត្ថុដែលមានចំណាប់អារម្មណ៍លើការផ្តល់សេវាកម្មហិរញ្ញវត្ថុទៅដល់សហគ្រិន អ្នកចាប់ផ្តើមមុខជំនួញ និងសហគ្រាសខ្នាតតូច និងមធ្យម
រៀបចំផែនការមុខជំនួញ និងដំណើរការដាក់ពាក្យស្នើសុំកម្ចីជំនួសឱ្យសហគ្រិន អ្នកចាប់ផ្តើមមុខជំនួញ និងសហគ្រាសខ្នាតតូច និងមធ្យម
ចរចារអំពីលក្ខខណ្ឌនៃកម្ចីដែលមានលក្ខណៈសមភាព មានហេតុផល និងអាចទទួលយកបានសម្រាប់សហគ្រិន អ្នកចាប់ផ្តើមមុខជំនួញ និងសហគ្រាសខ្នាតតូច និងមធ្យម។

ចាប់ផ្តើមពីកម្ចីសម្រាប់អាជីវកម្ម និងកម្មវិធីដែលមានលក្ខណៈប្រកួតប្រជែងរហូតដល់លក្ខខណ្ឌដែលមានលក្ខណៈបត់បែន យើងខិតខំបង្កើតនូវដំណោះស្រាយមួយដែលស័ក្តិសមនឹងមុខជំនួញរបស់អ្នក។ ធ្វើការងារជាមួយពួកយើង លោកអ្នកនឹងទទួលបាននូវជំនាញចំបាច់មួយចំនួន និងចំណេះដឹងដ៏ស៊ីជម្រៅនៅក្នុងទីផ្សារ។

ការដោះស្រាយបញ្ហាកម្ចីខូចគឺមិនមែនគ្រាន់តែជាការដោះស្រាយនូវបញ្ហាធម្មតានោះទេតែជាមធ្យោបាយក្នុងការគ្រប់គ្រងរបាយការណ៍សមតុល្យគណនីធនាគារ និងបង្កើននូវលទ្ធភាពក្នុងការរក​ប្រាក់​ចំណេញ។ ការគ្រប់គ្រងកម្ចីខូចដោយប្រសិទ្ធភាពមានន័យថា កម្ចីទាំងនោះអាចនឹងត្រូវបានជំនួសដោយដំណោះស្រាយថ្មី និងអាចទទួលយកបាន។ កម្ចីមិនដំណើរការ (កម្ចីខូច) ធ្វើឱ្យការប្រាក់កើនឡើង អត្រាការប្រាក់លើកម្ចីថ្មីគួរតែសមស្របទៅនឹងចំណូលដែលទទួលបាន។ អត្ថប្រយោជន៍ដទៃទៀតនោះគឺវានឹងកាត់បន្ថយនូវថ្លៃដើមនៃដើមទុន ឬកាត់បន្ថយនូវលក្ខខណ្ឌមួយចំនួន ទាំងនេះជាលទ្ធផលដែលបានមកពីការកាត់បន្ថយកម្ចីមិនដំណើរការ។នៅក្នុងសេវាកម្មសំខាន់របស់យើង គឺយើងធ្វើការជាមួយស្ថាប័នធនាគារ មីក្រូហិរញ្ញវត្ថុ ដោយរួមមានការវិភាគ វាយតម្លៃ និងផ្តល់ជំនួយនានា ដើម្បីជួយប្រមូល និងដោះស្រាយកម្ចីមិនដំណើរការ។ យើងក៏ធ្វើការងារជាមួយអតិថិជន ដោយមានសេណារីយ៉ោ ដែលសមស្របទៅតាមតម្រូវការរបស់ស្ថាប័នដែលផ្តល់ឥណទាន។

មិនថាអ្នកបើកគណនីសន្សំជាលើកទី១ ឬអ្នកមានគណនីបញ្ញើរាប់ឆ្នាំហើយក្តី អ្នកក៏គួរតែស្គាល់ពីប្រភេទ សេវាកម្មធនាគារផ្សេងៗដែលមាន។ ការណ៍នេះ ជួយឱ្យអ្នកអាចទាញប្រយោជន៍ពីស្ថាប័នហិរញ្ញវត្ថុបានកាន់តែច្រើន។ ការណ៍នេះផងដែរ នឹងនាំឱ្យអ្នកអាចរកឃើញពីអត្ថប្រយោជន៍ឬសេវាកម្ម ឬផលិតផលផ្សេងទៀតដែលស្ថាប័នផ្សេងមាន។ ការសម្រេចចិត្តថា​តើសេវាកម្មណាមួយសំខាន់ជាងអាចនាំឱ្យអ្នកអាចជ្រើសរើសធនាគារដែលអាចបំពេញតម្រូវការរបស់អ្នកបានល្អបំផុត។

យើងផ្តល់សេវាពិគ្រោះយោបល់លើផលិតផលប្រាក់បញ្ញើនិងផលិតផលប្រាក់សន្សំទៅឱ្យប្រជាជនកម្ពុជា និងអាជីវកម្មនានា ទៅតាមតម្រូវការជាក់លាក់របស់ពួកគេ។ គណនីប្រាក់បញ្ញើដែលត្រឹមត្រូវ គឺត្រូវតែផ្តល់ឱ្យដោយស្ថាប័នហិរញ្ញវត្ថុដែលអនុញ្ញាតឱ្យអតិថិជនអាចដាក់ និងដកប្រាក់បាន​ វាមានភាពងាយស្រួលនិងអាចប្រើសែក ប្រើបាននៅម៉ាស៊ីនដកនិងដាក់ប្រាក់អេធីអឹម ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក និងតាមមធ្យោបាយផ្សេងៗជាច្រើនទៀត។

ដើមទុនអាជីវកម្មកើតមកពីទម្រង់ពីរប្រភេទ គឺបំណុល និងទ្រព្យ។ បំណុលសំដៅលើកម្ចី និងប្រភេទឥណទានផ្សេងៗទៀតដែលត្រូវសងនាពេលអនាគត ជាមួយនឹងការប្រាក់។ ម្យ៉ាងវិញទៀត ទ្រព្យជាទូទៅមិនពាក់ព័ន្ធនឹងកាតព្វកិច្ចនៅក្នុងការសងត្រលប់ទេ។ តែអ្នកវិនិយោគទ្រព្យទទួលបាន​ ដំណែងជាម្ចាស់កម្មសិទ្ធិនៅក្នុងក្រុមហ៊ុនជាទម្រង់ជាភាគហ៊ុនជំនួសមកវិញ។

យើងជួយសហគ្រិន អាជីវកម្មដែលទើបតែចាប់ផ្តើម និងសហគ្រាសធនតូចនិងមធ្យមឱ្យមាន ការ​យល់ដឹងពីថ្លៃដើមនៃដើមទុន រចនាសម្ព័ន្ធដើមទុនដែលត្រឹមត្រូវ (បំណុលៈទ្រព្យ) ប្រភពដើមទុន ។ល។ ក្នុងការធ្វើជំនួញ។

ទុនវិនិយោគគឺជាវិធីក្នុងការវិនិយោគលុយទៅឱ្យអ្នកវិនិយោគដទៃទៀតក្នុងគោលបំណងដើម្បីទទួលបាន ផលចំណេញ ចេញពីការធ្វើការងារជាក្រុម។ ទុនវិនិយោគមានច្រើនប្រភេទដូចជា សង្គហធន មូលនិធិជួញដូរពាណិជ្ជកម្ម មូលនិធិទីផ្សារររូបីយវត្ថុ មូលនិធិការពារហានិភ័យ។

យើងផ្តល់នូវសេវាកម្មផ្តល់ប្រឹក្សាគ្រប់ផ្នែកទាំងអស់នៃការវិនិយោគទៅដល់ស្ថាប័នឯកជន និងក្រុមហ៊ុនដែលទើបចាប់ផ្តើម រួមទាំងមុខជំនួញគ្រួសារ ដើម្បីគាំទ្រការងារដែលពួកគាត់ធ្វើ និងក្រុមហ៊ុនរបស់ពួកគាត់ផង។

ការកសាង និងរក្សាបាននូវទុនវិនិយោគប្រកបដោយជោគជ័យ តម្រូវឱ្យមានធនធានសំខាន់មួយចំនួន។ ពុទ្ធិពលជួយអតិថិជនឱ្យអាចទាញយកឱកាសវិនិយោគថ្មី និងអាចទទួលបាននូវការជួយគាំទ្រដោយផ្ទាល់នូវគ្រប់ដំណាក់កាលទាំងអស់។

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com+855 (0) 92 948 236