ចំណេះដឹង និង ព័ត៌មាន

ព័ត៌មានផ្នែកសេដ្ឋកិច្ច

រោងចក្រចំនួន៣ តម្លៃ ២៣លានដុល្លារ នឹងបង្កើតក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តស្វាយរៀង និងព្រះស៊ីហនុ

6/1/2023
គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន៣បោះទុនវិនិយោគប្រមាណ ២៣,២លានដុល្លារដើម្បីបង្កើតរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តស្វាយរៀង និងខេត្តព្រះសីហនុដែលអាចបង្កើតការងារបានជិត ២ពាន់កន្លែង។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

ពន្ធដារប្រកាសប្រមូលពន្ធយានយន្តគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី០១ ខែមិថុនាតទៅ

5/31/2023
អគ្គនាយកដ្ឋានពន្ធដារ ប្រកាសប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី០១ ខែមិថុនាតទៅ ដោយអនុលោមតាមប្រកាសចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ស្តីពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ និងសេចក្តីណែនាំចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩។ ក្នុងករណីដែលម្ចាស់យានយន្តទាំងអស់មិនបានបង់ពន្ធទាន់ពេលកំណត់ទេនោះ នឹងត្រូវទទួលរងនូវពិន័យតាមច្បាប់ជាធរមាន។ នេះបើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

CDC អនុម័តឲ្យក្រុមហ៊ុនចំនួន៣ បោះទុនជាង ១៥លានដុល្លារ ដើម្បីបង្កើតរោងចក្រ និងការងារជាង៣ពាន់កន្លែង

5/31/2023
គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន៣ បោះទុនវិនិយោគប្រមាណ ១៥,៤លានដុល្លារ ដើម្បីបង្កើតរោងចក្រ និងអាចបង្កើតការងារបានប្រមាណជាង ៣០០០កន្លែង។
~
អត្ថបទដោយ៖
Phoung Somphors
Uncategorized

រដ្ឋាភិបាល សម្រេចលើកលែងការបង់ថ្លៃសេវាសាធារណៈមួយចំនួនរបស់ក្រសួងដែនដី

5/25/2023
រដ្ឋាភិបាល សម្រេចលើកលែងការបង់ថ្លៃសេវាសាធារណៈមួយចំនួនរបស់ក្រសួងដែនដី​​ តាមយរៈប្រកាសរួមរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្តីពី៖«ការលើកលែងការបង់ថ្លៃសេវាសាធារណៈរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់»កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ។
~
អត្ថបទដោយ៖
Phoung Somphors
Tax

ក្រុមហ៊ុនចំនួន២ ត្រូវបានពន្ធដារកោះហៅមកទូទាត់បំណុលពន្ធជូនរដ្ឋ

5/23/2023
អគ្គនាយកដ្ឋានពន្ធដារ​ កោះហៅម្ចាស់ក្រុមហ៊ុនចំនួន២ ឲ្យចូលខ្លួនទូទាត់បំណុលពន្ធជូនរដ្ឋ ដោយមិនឲ្យលើសពី ១៥ថ្ងៃ បន្ទាប់ពីការជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ដោយផ្អែកតាមច្បាប់ស្តីពីសារពើពន្ធនិងប្រកាសស្តីពីការគ្រប់គ្រងបំណុលពន្ធ។
~
អត្ថបទដោយ៖
Phoung Somphors
ឥណទាន-កម្ចី

ជប៉ុន ផ្តល់កម្ចីជាង ៥៥លានដុល្លារ សម្រាប់អភិវឌ្ឍន៍ធនធានមនុស្ស និងជួសជុលកំណាត់ផ្លូវជាតិលេខ៥

5/23/2023
រដ្ឋាភិបាលជប៉ុនបានផ្តល់ឥណទានសម្បទានចំនួន ៧,២០៥ លានយ៉េន (ប្រមាណ ៥២,៦លានដុល្លារ) សម្រាប់អនុវត្ត គម្រោងការធ្វើឲ្យប្រសើរឡើងវិញនូវផ្លូវជាតិលេខ៥ (កំណាត់ផ្លូវពីព្រែកក្តាម-ធ្លាម្អម) ដំណាក់កាលទី៤។ ចំណែក ហិរញ្ញប្បទានឥតសំណងចំនួន៣៦៦លានយ៉េន (ប្រមាណ ២,៦៧លានដុល្លារ) ផ្សេងទៀត គឺសម្រាប់អនុវត្ត គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

រោងចក្រផលិតសំបកកង់រថយន្ត នៅក្រុងព្រះស៊ីហនុ ដែលមានតម្លៃ៣០០លានដុល្លារដាក់ឱ្យប្រើប្រាស់!

5/22/2023
រោងចក្រផលិតសំបកកង់រថយន្តមួយ នៅក្នុងនៅតំបន់សេដ្ឋកិច្ចពិសេសក្រុមព្រះសីហនុ ដែលមានទុនវិនិយោគប្រមាណ ៣០០លានដុល្លារ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ផ្លូវការ ក្រោមវត្តរបស់សម្តេច ហ៊ុន សែន និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ។
~
អត្ថបទដោយ៖
Phoung Somphors
បច្ចេកវិទ្យា-ឌីជីថល

ករណីចុះផ្សាយ«ចាប់ក្មេងវះក្រលៀន» ជាព័ត៌មានក្លែងក្លាយដែលក្រុម«ប្រឆាំងបទល្មើសបច្ចេកវិទ្យា» ស្រាវជ្រាវឃើញ!

5/22/2023
ទំព័រហ្វេសប៊ុកដែលមានឈ្មោះ«អនុរក្ស», «កាមទេពលឹមហុង» និងគណនីហ្វេសប៊ុកមួយចំនួន បានចុះផ្សាយព័ត៌មានអំពីការចាប់ក្មេងឬការចាប់ក្មេងវះក្រលៀន ត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាស្រាវជ្រាវឃើញថា ជាព័ត៌មានក្លែងក្លាយដែលបង្កើតឡើង ដោយក្រុមមាននិន្នាការប្រឆាំងនឹងរាជរដ្ឋាភិបាល។
~
អត្ថបទដោយ៖
Phoung Somphors
Tax

ពន្ធដារ ប្រកាសហៅម្ចាស់ក្រុមហ៊ុនចំនួន១១ ឲ្យចូលខ្លួនដោះស្រាយបំណុលពន្ធជូនរដ្ឋ

5/20/2023
អគ្គនាយកដ្ឋានពន្ធដារ កោះហៅម្ចាស់ក្រុមហ៊ុនចំនួន១១ ឲ្យចូលខ្លួនដោះស្រាយបំណុលពន្ធជូនរដ្ឋ ដោយមិនឲ្យលើសពី ១៥ថ្ងៃ បន្ទាប់ពីការជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ដោយផ្អែកតាមច្បាប់ស្តីពីសារពើពន្ធ និងប្រកាសស្តីពីការគ្រប់គ្រងបំណុលពន្ធ។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកធនាគារ

ABA ប្រាប់ពីរបៀបការពារខ្លួន ពីជនឆបោកបន្លំកូដ QR នៅតាមហាង

5/20/2023
ធនាគារ ABA បានរម្លឹកដល់អតិថជនរបស់ខ្លួនអំពីសកម្មភាពឆបោកកាលពីពេលថ្មីៗនេះ​ ពាក់ព័ន្ធនឹងការបន្លំកូដ QR នៅតាមហាង ដោយជនឆបោកបានព្រីនកូដ QR ផ្ទាល់ខ្លួន ហើយយកទៅបិទពីលើកូដ QR របស់ម្ចាស់ហាង។ ការណ៍ធ្វើបែបនេះ ទឹកប្រាក់ដែលអតិថិជនបង់ នឹងចូលទៅគណនីរបស់ជនខិលខូចទាំងនោះ។
~
អត្ថបទដោយ៖
Phoung Somphors
អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com+855 (0) 92 948 236