អំពីឫទ្ធិពល

ឫទ្ធិពល មានន័យថា ជាក្រុមមនុស្សដែលពោរពេញទៅដោយចំណេះដឹងជ្រៅជ្រះដែលរួមគ្នាដើម្បីសម្រេចបាននូវការរីកចម្រើនលូតលាស់ដ៏អស្ចារ្យ!

ក្រុមហ៊ុនឫទ្ធិពល ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១២ ដែលមានឈ្មោះថា មូលនិធិអភិវឌ្ឍចំណេះដឹងហិរញ្ញវត្ថុយុវជន (YFDF) ក្នុងគោលបំណងផ្តល់នូវការគាំទ្រ និងធ្វើឱ្យប្រសើរឡើងនូវទំនួលខុសត្រូវរបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុ និងធនាគារ តាមរយៈការបង្កើនចំណេះដឹងផ្នែកគ្រប់គ្រងហិរញ្ញវត្ថុទៅដល់យុវជនកម្ពុជា ដើម្បីធានាបាននូវការរីកចម្រើនប្រកបដោយនិរន្តរភាពទាំងសម្រាប់អ្នកផ្តល់សេវាហិរញ្ញវត្ថុ និងអតិថិជនរបស់ខ្លួន។ នៅខែកុម្ភៈ ឆ្នាំ២០១៥ YFDF បានប្តូរឈ្មោះរបស់ខ្លួនមកជា​ មជ្ឈមណ្ឌលបណ្តុះបណ្តាលករុណា​ (KTC) ហើយនៅក្នុងខែមីនា ឆ្នាំ២០១៩ KTC បានប្តូរឈ្មោះនិងបានចុះបញ្ជីស្របច្បាប់ជា ក្រុមហ៊ុនពុទ្ធិពល ឯ.ក ដែលជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកំណត់ ដោយនៅតែរក្សានូវគោលបំណង និងគោលដៅដដែល នៅឆ្នាំ២០២១ យើងបានផ្លាស់ប្តូរឈ្មោះទៅជា "ឫទ្ធិពល"។

ទស្សនវិស័យ​របស់​យើង

លើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាជនកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ដើម្បីទទួលបាននូវជោគជ័យនៅក្នុងជីវិតផ្ទាល់ខ្លួន រស់នៅដោយសុខដុមរមនានៅក្នុងក្រុមគ្រួសារ សង្គម និងពិភពលោក។

បេសកកម្មរបស់យើងគឺ៖

អប់រំ និងផ្តល់នូវព័ត៌មាន និងធនធានប្រកបដោយគុណភាពដែលអនុញ្ញាតឱ្យបុគ្គលរួមទាំងសហគមន៍អាចគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគាត់ប្រកបដោយប្រសិទ្ធភាព
ជួយបណ្តុះចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅដល់យុវជន និងជួយឱ្យពួកគេសម្រេចបាននូវទំនួលខុសត្រូវ និងសុវត្ថិភាពផ្នែកហិរញ្ញវត្ថុរបស់ពួកគេ
ផ្តល់នូវប្រភពធនធានដែលគួរឱ្យទុកចិត្តបំផុតសម្រាប់បម្រើឲ្យការប្រឹក្សាផ្នែកចំណេះដឹងហិរញ្ញវត្ថុ សេវាកម្មអប់រំចំណេះដឹងហិរញ្ញវត្ថុ និងដំណោះស្រាយផ្សេងៗទៀត ដើម្បីជួយដល់អតិថិជន ក៏ដូចជាដៃគូអាជីវកម្មខ្នាតតូចនិងមធ្យមរបស់យើងឱ្យសម្រេចបាននូវគោលដៅផ្នែកហិរញ្ញវត្ថុរបស់ពួកគេ។

គុណតម្លៃរបស់យើង៖

គុណភាព៖ យើងប្តេជ្ញាចិត្តក្នុងការផ្តល់សេវាកម្មដ៏ល្អឥតខ្ចោះ ធ្វើការអភិវឌ្ឍនិងពង្រឹងគុណភាពដែលជាទំនួលខុសត្រូវខ្ពស់របស់យើង។
តម្លាភាព៖ យើងទទួលស្គាល់មនុស្សគ្រប់រូប ដោយស្មើភាពគ្នានិងគ្មានការរើសអើង។
សាមគ្គីភាព៖ យើងខិតខំផ្តល់ផលប្រយោជន៍ដល់មនុស្សទាំងអស់ នូវគ្រប់អ្វីៗដែលយើងធ្វើ។
សុច្ចរិតភាព៖ ជោគជ័យ និងអត្ថប្រយោជន៍ និងទទួលបានដោយគ្មានការកេងប្រវ័ញ្ច ស៊ីសំណូក និងអំពើពុករលួយ។
កេរដំណែល៖ យើងនឹងផ្តល់ជូនដល់អ្នកដែលពាក់ព័ន្ធជាមួយយើង នូវសេវាកម្មដ៏ល្អបំផុត ដែលពួកគេនឹងចងចាំយើងគ្រប់ពេលវេលា។

ផលិតផល និងសេវាកម្មរបស់យើង

គោលសំខាន់នៃការងាររបស់យើងគឺ ផ្តល់នូវសេវាកម្មបណ្តុះបណ្តាល និងផ្តល់ការប្រឹក្សាយោបល់ ជាពិសេស គឺការអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួននៅក្នុងប្រទេសកម្ពុជា ព្រមជាមួយនឹងការទទួលបានលទ្ធភាពនិងឱកាសស្មើគ្នាដើម្បីទទួលបានសេវាកម្មហិរញ្ញវត្ថុជាអតិបរមា និងជួយគាំទ្រដល់អាជីវកម្មខ្នាតតូចនិងមធ្យម (SMEs)។

យើងក៏ផ្តល់ការប្រឹក្សាយោបល់ទៅដល់សហគ្រិន និងអ្នកចាប់ផ្តើមអាជីវកម្មនានា ក៏ដូចជាក្រុមហ៊ុនអចលនទ្រព្យទាក់ទងទៅនឹងវិស័យធនាគារ ផលិតផល និងសេវាកម្មផ្នែកហិរញ្ញវត្ថុផងដែរ។ យើងចាប់ដៃគូជាមួយក្រុមហ៊ុនសាជីវកម្មអន្តរជាតិ និងសហគ្រាសដែលគ្រប់គ្រងដោយរដ្ឋ ដោយជំរុញកម្មវិធីទំនួសខុសត្រូវសង្គម (CSR) ក្នុងការគាំទ្រជំនួញដែលទើបតែចាប់ផ្តើម និងសហគ្រាសខ្នាតតូចនិងមធ្យមនៅក្នុងប្រទេសកម្ពុជា។

សេវាកម្មថ្មីផ្សេងទៀតដែលយើងកំពុងផ្តល់ជូនរួមមានសេវាកម្មមេឌាចម្រុះ​ សេវាកម្មទីផ្សារនិងការលក់ផ្នែកឌីជីថល និងការអភិវឌ្ឍកម្មវិធីលើទូរស័ព្ទដៃ និងគេហទំព័រ។

លទ្ធភាព និងបទពិសោធរបស់យើង

កម្មវិធី ចំណេះដឹងហិរញ្ញវត្ថុសម្រាប់សហគមន៍

នៅក្នុងឆ្នាំ២០១២​ ក្នុងនាមជាបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធនាគារភូមិ (បច្ចុប្បន្នជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី), ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនឫទ្ធិពល បានចូលរួមបង្កើត និងគ្រប់គ្រងដោយជោគជ័យ នូវការកសាងសមត្ថភាពនៅក្នុងគម្រោងមួយមានឈ្មោះថា Good Return ដែលជាកម្មវិធីមួយរបស់អង្គការអប់រំពិភពលោកអូស្ត្រាលី ដោយមានការគាំទ្រពី AusAID អង្គការអប់រំពិភពលោកកម្ពុជានៅក្នុងកម្មវិធីបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុសម្រាប់សហគមន៍ឈ្មោះថា “រៀនដើម្បីជីវិតកាន់តែប្រសើរ”។

សកម្មភាពជាចម្បង

ដំណាក់កាលចាប់ផ្តើម
ការសិក្សានិងរៀបចំគម្រោង
ការជ្រើសរើសបុគ្គលិក និងអ្នកចូលរួម
ដំណាក់កាលសាកល្បង
សិក្សាពីតម្រូវការការបណ្តុះបណ្តាល​ (TNA) គោលដៅនៅក្នុងខេត្តកំពង់ចាម និងត្បូងឃ្មុំ
ការអភិវឌ្ឍកម្មវិធីសិក្សា៖
ការសន្សំ- គូសវាសសុបិនរបស់អ្នក (៨មេរៀន)
ការគ្រប់គ្រងសាច់ប្រាក់-តម្រូវការ និង ចំណង់ (៨មេរៀន)
ការគ្រប់គ្រងបំណុល- គ្រប់គ្រងដោយប្រុងប្រយ័ត្ន (៨មេរៀន)
ការគ្រប់គ្រងអាជីវកម្មខ្នាតតូច (៨មេរៀន)
វគ្គបណ្តុះបណ្តាលសម្រាប់គ្រូឧទ្ទេស ToT
ផ្តល់វគ្គតម្រង់ទិស និងផ្តល់វគ្គបណ្តុះបណ្តាលទៅដល់សហគមន៍
ដំណាក់កាលអនុវត្តគម្រោង
ផ្តល់វគ្គបណ្តុះបណ្តាលគ្រូឧទ្ទេស​ វគ្គរំលឹកឡើងវិញ និងវគ្គបណ្តុះបណ្តាលនានាដល់ក្រុមការងារ
ផ្តល់វគ្គបណ្តុះបណ្តាលទៅកាន់សហគមន៍នៅក្នុងខេត្តចំនួន៧
ជួយត្រួតពិនិត្យ និងវាយតម្លៃគម្រោងកម្មវិធី
ផ្តល់នូវការបង្វឹក និងប្រឹក្សាយោបល់ទៅដល់ក្រុមការងារ

សមិទ្ធផលសំខាន់ៗ

អភិវឌ្ឍសមត្ថភាពរបស់បុគ្គលិកនិងក្រុមគ្រូឧទ្ទេសដែលត្រូវផ្តល់វគ្គបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុ តាមរយៈការផ្តល់នូវវគ្គបណ្តុះបណ្តាលសម្រាប់គ្រូឧទ្ទេស វគ្គរម្លឹកឡើងវិញ ការបង្វឹកនិងការប្រឹក្សាយោបល់ទៅដល់៖
នាយកសាខាចំនួន៧រូប (ម្នាក់ជាស្ត្រី)
ប្រធានផ្នែកបណ្តុះបណ្តាល (ស្ត្រី)
ប្រធានមន្ត្រីឥណទានចំនួន៣រូប
គ្រូឧទ្ទេសចំនួន១២រូប (គ្រូបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុ ម្នាក់ជាស្ត្រី)
មន្ត្រីឥណទាន៣រូប
គ្រូឧទ្ទេសមកពីសហគមន៍១រូប (ស្ត្រី)
ផ្តល់វគ្គបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុទៅដល់សហគមន៍
គម្រោងត្រូវបានអនុវត្តនៅក្នុងខេត្តចំនួន៧ មានដូចជា កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កំពង់ស្ពឺ កណ្តាល តាកែវ និងកំពត
គិតត្រឹមខែតុលា ឆ្នាំ២០១៤ មានប្រជាជនក្នុងសហគមន៍ចំនួន ៥,៣៩០នាក់បានបញ្ចប់វគ្គសិក្សា ដោយ៨៥%នៃពួកគាត់ជាស្ត្រី
ការវាយតម្លៃមុននិងក្រោយវគ្គបណ្តុះបណ្តាលបានបង្ហាញថា ចំណេះដឹងរបស់អ្នកចូលរួមមានការកើនឡើង ១៣%
ការផ្តល់ព័ត៌មានត្រឡប់ពីវគ្គបណ្តុះបណ្តាលបង្ហាញថា ៩៥%នៃអ្នកចូលរួមពេញចិត្តនឹងវគ្គបណ្តុះបណ្តាល
គ្រូឧទ្ទេសជាស្ត្រីមកពីសហគមន៍ម្នាក់ (ជនជាតិចាម) មានសមត្ថភាពផ្តល់វគ្គបណ្តុះបណ្តាលទៅដល់សហគមន៍
កម្មវិធីបង្កើនការយល់ដឹងពីចំណេះដឹងហិរញ្ញវត្ថុសម្រាប់យុវជន
ចាប់ពីខែកក្កដា ដល់ខែធ្នូ ឆ្នាំ២០១៤ មាននិស្សិតសកលវិទ្យាល័យចំនួន ១,៩៣៤នាក់បានចូលរួមសិក្ខាសាលា ក្នុងនោះមានស្ត្រីចំនួន ១,០០២នាក់
៨៦%ក្នុងចំណោមនិស្សិតទាំងអស់ដែលបានចូលរួមទទួលស្គាល់ថា កម្មវិធីនេះបានផ្តល់ផលប្រយោជន៍ និងមានស្តង់ដារកម្រិតខ្ពស់
បានភ្ជាប់ទំនាក់ទំនងល្អជាមួយសកលវិទ្យាល័យចំនួន៨

ចំណេះដឹងហិរញ្ញវត្ថុ នៅក្នុងកម្មវិធី "សហគមន៍រួមគ្នាធ្វើការ"

ការសម្រេចបានដទៃទៀត៖
កម្មវិធីបង្កើនការយល់ពីចំណេះដឹងហិរញ្ញវត្ថុសម្រាប់យុវជន
កម្មវិធីកសាងក្រុមការងារសម្រាប់ក្រុមហ៊ុនបារមី
គម្រោង “ផ្ទះដំបូងរបស់អ្នក”
សកម្មភាពសង្គមរបស់ពុទ្ធិពល
វគ្គបណ្តុះបណ្តាលកសាងក្រុមការងារសម្រាប់ស្ត្រី
កម្មវិធីពង្រឹងសមត្ថភាពសេដ្ឋកិច្ចស្ត្រី និងយុវជន
កម្មវិធីតុល្យភាពជីវិត​-ការងារ និងការជំរុញលើកទឹកចិត្ត

រចនាសម្ព័ន្ធឫទ្ធិពល

វិញ្ញាបនប័ត្របញ្ជាក់ការចុះបញ្ជីពាណិជ្ជកម្ម

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com+855 (0) 92 948 236