ក្រុមហ៊ុនចំនួន២ ត្រូវបានពន្ធដារកោះហៅមកទូទាត់បំណុលពន្ធជូនរដ្ឋ
Posted by -
Phoung Somphors
Published on -
23/5/2023 1:36 PM

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ​ កោះហៅម្ចាស់ក្រុមហ៊ុនចំនួន២ ឲ្យចូលខ្លួនទូទាត់បំណុលពន្ធជូនរដ្ឋ ដោយមិនឲ្យលើសពី ១៥ថ្ងៃ បន្ទាប់ពីការជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ដោយផ្អែកតាមច្បាប់ស្តីពីសារពើពន្ធនិងប្រកាសស្តីពីការគ្រប់គ្រងបំណុលពន្ធ។

បើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារចំនួន២ផ្សេងគ្នាផ្ញើទៅកាន់អគ្គនាយកក្រុមហ៊ុនទាំងនោះ រួមមាន៖ ១. លោក ជូ កៀងហុង អគ្គនាយកក្រុមហ៊ុនរិទ្ធ ជ័យ មាន ខនស្ត្រាក់សិន ឯ.ក និងទី២ លោក Ruan Yiming អគ្គនាយកក្រុមហ៊ុនខេមបូឌាន ខមមីង ស្តូន ឯ.ក។

ក្នុងករណីអគ្គនាយកក្រុមហ៊ុនទាំង២ខាងលើមិនព្រមចូលខ្លួនដោះស្រាយបំណុលពន្ធជូនរដ្ឋតាមកាលកំណត់ អគ្គនាយកដ្ឋានពន្ធដារនឹងចាត់វិធានការតាមផ្លូវច្បាប់ដោយប្តឹងទៅតុលាការដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com+855 (0) 92 948 236